អ្នកទេសចរណ៍២៣៣នាក់ចុងក្រោយបានចាកចេញពីនាវា Westerdam ទៅកាន់ជើងហោះហើរ ខណៈនាវិក៧៤៧នាក់កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តសំណាក (2020)
អ្នកទេសចរណ៍២៣៣នាក់ចុងក្រោយបានចាកចេញពីនាវា Westerdam ទៅកាន់ជើងហោះហើរ ខណៈនាវិក៧៤៧នាក់កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តសំណាក
ចុះផ្សាយនៅថ្ងៃ: កែប្រែថ្ងៃទី:
អ្នកទេសចរចំនួន២៣៣នាក់ចុងក្រោយគេ បានចាកចេញពីនាវា Westerdam ហើយនៅព្រឹកថ្ងៃពុធនេះ ឡើងទៅលើដីគោកនៃប្រទេសកម្ពុជា ដើម្បីបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។ អ្នកទេសចរបរទេសចំរុះជាតិសាសន៍ទាំងនេះ បានចូលមករាជធានីភ្នំពេញតាមរថយន្ត ដើម្បីរង់ចាំជើងហោះហើរនានាតាមកាលកំណត់ តាមថ្ងៃបន្តបន្ទាប់។ នៅលើកំពង់ផែខេត្តព្រះសីហនុ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយកប្រតិបត្តិនាវា Westerdam បានឈរស្វាគមន៍អ្នកទេសចរណ៍វ័យចំណាស់ ដែលតម្រង់ជួរគ្នាដើរចុះពីលើនាវា និងជូននូវវត្ថុអនុស្សាវរីយ៍ដល់អ្នកទេសចរណ៍ម្នាក់មួយផងដែរ។ ដោយឡែក ចំពោះនាវិកចំនួន៧៤៧នាក់វិញ ពួកគេត្រូវរង់ចាំលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រសិន ដើម្បីបង្ហាញថាពួកគេបានចាកចេញពីកម្ពុជាទៅវិញជាមួយនឹងសុខភាពល្អ និងសុវត្ថិភាព។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់វិទ្យុបារាំង RFI ថា ក្រុមនាវិកទាំង៧៤៧នាក់នឹងអាចចាកចេញតាមនាវាWesterdam នេះវិញ ឬក៏អាចចាកចេញតាមផ្លូវអាកាស អាស្រ័យលើការសម្រេចពេលក្រោយ បន្ទាប់ពីទទួលលទ្ធផលនៃការវិភាគនៅពេលឆាប់ៗនេះ។
No comments: