លោក ស ខេង៖ ការសាងសង់ពន្ធនាគាររត់មិនទាន់អ្នកជាប់ទោសគ្រឿងញៀននោះទេ (2020)
លោក ស ខេង៖ ការសាងសង់ពន្ធនាគាររត់មិនទាន់អ្នកជាប់ទោសគ្រឿងញៀននោះទេ
ចុះផ្សាយនៅថ្ងៃ:
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថាក្រសួងបានប្រឹងប្រែងសង់ពន្ធនាគារបន្ថែមដែរ ក៏ប៉ុន្តែសង់មិនទាន់នោះទេ ដោយសារជនសង្ស័យទាក់ទងទៅនឹងគ្រឿងញៀន ដែលសមត្ថកិច្ចចាប់ក្នុងមួយថ្ងៃៗ រាប់សិបនាក់។ ការថ្លែងរបស់ លោក ស ខេង ដូច្នេះ ធ្វើឡើងខណៈលោកចូលរួមជាអធិបតីក្នុងពិធីសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅព្រឹកថ្ងៃព្រហស្បតិ៍។ លោក ស ខេង បញ្ជាក់ថាក្រសួងមហាផ្ទៃបានសាងសង់ និងជួសជុលពន្ធនាគារនៅទូទាំងប្រទេសបានយ៉ាងច្រើន តែនៅតែមិនគ្រប់គ្រាន់។ ប្រឈមនឹងបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ឲ្យដឹងថា ក្រសួងកំពុងរិះរកវិធីសាស្ត្រផ្សេងៗ ដើម្បីសម្រួលដល់ការកកណែនអ្នកទោស នៅក្នុងពន្ធនាគារ ដូចជាការលើកលែងទោសទណ្ឌិតដែលមិនមែនគ្រឿងញៀន បន្ទាប់ពីការកាត់ទោសហើយជាដើម។
No comments: