ការកែប្រែមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរ៍បានប្រយោជន៍ទៅលើអ្នកមានប្រាក់ខែទាប (2020)
ការកែប្រែមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរ៍បានប្រយោជន៍ទៅលើអ្នកមានប្រាក់ខែទាប
ចុះផ្សាយនៅថ្ងៃ: កែប្រែថ្ងៃទី:
រដ្ឋាភិបាលកម្ពុជាទើបតែកែប្រែមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការ និងកម្មករ-និយោជិត ដោយកំណត់ចាប់ពី ១ លាន ៣ សែនរៀលឡើងទៅ ទើបត្រូវជាប់កាតព្វកិច្ចបង់ពន្ធចាប់ពីខែកុម្ភៈនេះតទៅ ប៉ុន្តែកន្លងមកប្រាក់បៀវត្សរ៍ដែលត្រូវជាប់ពន្ធគឺមានចាប់១លាន២សែនឬ៣០០ដុល្លារឡើងទៅ។ ការកែប្រែមូលដ្ឋានគិតពន្ធលើប្រាក់ខែនេះ ត្រូវបានគេមើលឃើញថាបានផ្តល់ប្រយោជន៍ទៅអ្នកមានប្រាក់ខែទាប គឺរួចកាតព្វកិច្ចបង់ពន្ធ។
ផ្សាយពាណិជ្ជកម្ម
ដោយសារតែប្រាក់បៀវត្សរ៍មន្ត្រីរាជការត្រូវបានតម្លើងនៅក្នុងឆ្នាំ២០២០នេះបានធ្វើឲ្យមូលដ្ឋានគិតពន្ធលើប្រាក់ខែក៏ត្រូវបានបង្កើនចំនួន១សែនរៀលបន្ថែមទៀតដែរ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន។ ដូច្នេះមានន័យថា ការកែប្រែអត្រាគិតពន្ធលើប្រាក់បៀវត្សរ៍នេះ គឺបានផ្តល់ផលប្រយោជន៍ទៅលើមន្ត្រីរាជការ និងកម្មករ- និយោជិតដែលមានប្រាក់ខែទាប គឺមិនត្រូវជាប់កាតព្វកិច្ចបង់ពន្ធឡើយ។
បើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្តាលខែកុម្ភៈ អ្នកដែលមានប្រាក់ខែចាប់ពី ១លាន ៣សែន ១រយរៀល ដល់ ២លានរៀល នឹងត្រូវបង់ពន្ធ៥ ភាគរយ។ ចំណែកអ្នកមានប្រាក់ខែចាប់ពី ២លាន ១រយរៀលដល់ ៨លាន៥សែនរៀលនឹងជាប់កាតព្វកិច្ចបង់ពន្ធ១០ភាគរយ ខណៈអ្នកមានប្រាក់ខែចាប់ពី ៨ លាន ៥ សែន ១ រយរៀលដល់ ១២ លាន ៥ សែនរៀលនឹងត្រូវបង់ពន្ធ១៥ ភាគរយ។ ដោយឡែកអ្នកដែលមានប្រាក់បៀវត្សរ៍លើសពី ១២ លោន ៥ សែនរៀលឡើងទៅនឹងត្រូវបង់ពន្ធចូលរដ្ឋ២០ ភាគរយ។
ការកែប្រែអត្រាគិតពន្ធលើប្រាក់ខែនេះ ត្រូវបានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចពន្យល់ថា ជាការធ្វើឲ្យប្រសើរឡើងដល់ជីវភាពរបស់មន្ត្រីរាជការក៏ដូចបុគ្គលិកដែលមានប្រាក់ខែទាប ហើយទើបតែទទួលបានការដំឡើងប្រាក់ខែប្រចាំឆ្នាំនោះ ដើម្បីកុំឲ្យពួកគេជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ ម្យ៉ាងទៀតដោយសារតែរដ្ឋបានប្រមូលប្រាក់ចំណូលលើសផែនការ ធ្វើឲ្យរដ្ឋសល់ប្រាក់ខ្លះ ពីការចំណាយពី១ ឆ្នាំទៅ ១ ឆ្នាំ ទើបអ្នកមានប្រាក់បៀវត្សរ៍ទាបបំផុតនោះ មិនតម្រូវឲ្យជាប់ពន្ធឡើយ។
សម្រាប់មន្ត្រីរាជការដែលទទួលបានអត្ថប្រយោជន៍ពីការកែប្រែអត្រាគិតពន្ធលើប្រាក់ខែនេះ គឺភាគច្រើនក្នុងវិស័យអប់រំ ដូចជា គ្រូបឋម ដែលមានប្រាក់បៀវត្សរ៍ត្រឹមតែ ១ លាន ២ សែនទៅ ១ លាន ៣ សែនរៀលប៉ុណ្ណោះ ដែលពួកគេមិនត្រូវជាប់កាតព្វកិច្ចបង់ពន្ធឡើយ។ជាមួយគ្នានោះ កម្មករ-និយោជិតដែលមានប្រាក់ខែត្រឹម៣០០ដុល្លារក៏មិនត្រូវបង់ពន្ធនោះទេ៕
ដល់ថ្នាក់ណឹងផងអីឡូវ
ReplyDeleteនឹងហើយ Bro
Deletehas
ReplyDelete